khmer eng
  • ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិ-កម្ពុជាក្នុសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF) បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការបំលាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្រ្វង់កូហ្វូន
     
    ចែករំលែក ៖

    ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី ដល់ម៉ោង១៩:៣០នាទី នៅក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិ-កម្ពុជាក្នុសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF) បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការបំលាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្រ្វង់កូហ្វូន (La mobilité citoyenne francophone pour la création, l’innovation et l’entrepreneuriat) ដែលបានរៀបចំដោយសភាប្រើភាសាបារាំង-APF សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់
    អភិវឌ្ឍ (Agence française de développement-AFD) ដើម្បីប្រមូលយោបល់ និង អនុសាសន៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលស ដែលចូលរួមកិច្ចប្រជុំកំពូល អង្គការអន្តរជាតិប្រើភាសាបារាំងលើកទី ១៩ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤។

    នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា បានធ្វើបទអន្តរាគមន៍លើប្រធានបទ ការសម្របសម្រួល និងការបម្លាស់ទីរបស់និស្សិតនៅក្នុងបណ្តាប្រទេសហ្រ្វង់កូហ្វូន ជាពិសេសនិស្សិតកម្ពុជា។
    បន្ទាប់ពីបញ្ចប់កម្មវិធីមក ឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសឈ្មោះ Ordre de la Pléiade de l’APF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Hilarion ETONG ប្រធានសភាប្រើភាសាបារាំង និងឯកឧត្តម Bruno FUCHS អគ្គប្រតិភូនៃសភាប្រើភាសាបារាំង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក